ព្រះត្រៃបិដក ភាគ ៣៤

​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នកប្រតិបត្តិ​ធម៌​ ​សមគួរ​តាម​ធម៌​។​ ​ម្នាល​ភិក្ខុ​ ​បើ​ភិក្ខុ​រួច​ស្រឡះ​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ព្រោះ​សេចក្តី​រំលត់​ ​ព្រោះ​មិនបាន​ប្រកាន់​ ​នូវ​វិញ្ញាណ​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ដល់​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​
 [​៣១​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ​។​បេ​។​ ​មិនបាន​សិក្សា​ក្នុង​ធម៌​របស់​សប្បុរស​ ​រមែង​ពិចារណា​ឃើញ​នូវ​រូប​ ​ថា​ជា​ខ្លួន​ខ្លះ​ ​នូវ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​នូវ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​ជាប់​ដោយ​ចំណង​ ​គឺ​រូប​ ​ជាប់​ដោយ​ចំណង​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​ជា​អ្នក​មិនឃើញ​នូវ​ឆ្នេរ​ ​គឺ​វដ្តៈ​ ​មិនឃើញ​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​រមែង​ចាស់​ទាំង​ជាប់ចំណង​ ​ស្លាប់​ទាំង​ជាប់ចំណង​ ​ចេញ​ចាកលោក​នេះ​ ​ទៅកាន់​លោកខាងមុខ​ ​ទាំង​ជាប់ចំណង​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ ​ថា​ជា​ខ្លួន​ខ្លះ​។​បេ​។​ ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វេទនា​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​ជាប់​ដោយ​ចំណង​ ​គឺ​វេទនា​ ​ជាប់​ដោយ​ចំណង​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មិនឃើញ​នូវ​ឆ្នេរ​ ​មិនឃើញ​នូវ​ត្រើយ​ ​រមែង​ចាស់​ទាំង​ជាប់ចំណង​ ​ស្លាប់​ទាំង​ជាប់ចំណង​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636849964013137683
ទៅកាន់ទំព័រ៖