ព្រះត្រៃបិដក ភាគ ៣៤

 ​[​២១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ការ​រលត់​ ​ការ​ស្ងប់​រម្ងាប់​ណា​ ​នៃ​ ​ចក្ខុ​សម្ផ័​ស្ស​ ​ជា​វេទនា​ ​។​បេ​។​ ​ជា​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​បេ​។​ ​ការ​រលត់​ ​ការ​ស្ងប់​រម្ងាប់​ ​ការ​អស់​ណា​ ​នៃ​ ​មនោ​សម្ផ័​ស្ស​ ​ជា​វេទនា​ ​នុ៎ះ​ជា​ការ​រលត់​នៃ​ទុក្ខ​ ​ជា​ការ​ស្ងប់​រម្ងាប់​នៃ​រោគ​ ​ជា​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​
 [​២១៦​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​ការតាំងនៅ​ណា​ ​នៃ​រូបសញ្ញា​។​បេ​។​ ​ជា​ការ​មាន​ប្រាកដ​នៃជ​រា​ ​និង​មរណៈ​។​បេ​។​ ​ការ​កើតឡើង​ ​ការតាំងនៅ​ ​ការ​វិលត្រឡប់​ ​ការ​មាន​ប្រាកដ​ណា​ ​នៃ​ធម្ម​សញ្ញា​ ​នុ៎ះ​ជា​ការ​កើតឡើង​នៃ​ទុក្ខ​ ​ជា​ការតាំងនៅ​នៃ​រោគ​ ​ជា​ការ​មាន​ប្រាកដ​នៃជ​រា​ ​និង​មរណៈ​។​
 [​២១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ការ​រលត់​ណា​ ​នៃ​រូបសញ្ញា​។​បេ​។​ ​ជា​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​បេ​។​ ​ការ​រលត់​ ​ការ​ស្ងប់​រម្ងាប់​ ​ការ​អស់​ណា​ ​នៃ​ធម្ម​សញ្ញា​ ​នុ៎ះ​ជា​ការ​រលត់​នៃ​ទុក្ខ​ ​ជា​ការ​ស្ងប់​រម្ងាប់​នៃ​រោគ​ ​ជា​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636850038030041208
ទៅកាន់ទំព័រ៖