ព្រះត្រៃបិដក ភាគ ៣៤

 ​[​២១៨​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​ការតាំងនៅ​ណា​ ​នៃ​រូប​សញ្ចេតនា​។​បេ​។​ ​ជា​ការ​មាន​ប្រាកដ​នៃជ​រា​ ​និង​មរណៈ​។​បេ​។​ ​ការ​កើតឡើង​ ​ការតាំងនៅ​ណា​ ​នៃ​ធម្ម​សញ្ចេតនា​។​បេ​។​ ​ជា​ការ​មាន​ប្រាកដ​ ​នៃជ​រា​ ​និង​មរណៈ​។​
 [​២១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ការ​រលត់​ណា​ ​នៃ​រូប​សញ្ចេតនា​ ​។​បេ​។​ ​ជា​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​បេ​។​ ​ការ​រលត់​ ​ការ​ស្ងប់​រម្ងាប់​ ​ការ​អស់​ណា​ ​នៃ​ធម្ម​សញ្ចេតនា​ ​នុ៎ះ​ជា​ការ​រលត់​នៃ​ទុក្ខ​ ​ជា​ការ​ស្ងប់​រម្ងាប់​នៃ​រោគ​ ​ជា​ការ​អស់​នៃជ​រា​ ​និង​មរណៈ​។​
 [​២២០​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​ការតាំងនៅ​ណា​ ​នៃ​រូប​តណ្ហា​។​បេ​។​ ​ជា​ការ​មាន​ប្រាកដ​នៃជ​រា​ ​និង​មរណៈ​។​បេ​។​ ​ការ​កើតឡើង​ ​ការតាំងនៅ​ ​ការ​វិលត្រឡប់​ ​ការ​មាន​ប្រាកដ​ណា​ ​នៃ​ធម្ម​តណ្ហា​ ​នុ៎ះ​ជា​ការ​កើតឡើង​នៃ​ទុក្ខ​ ​ជា​ការតាំងនៅ​នៃ​រោគ​ ​ជា​ការ​មាន​ប្រាកដ​នៃជ​រា​ ​និង​មរណៈ​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636850038280525535
ទៅកាន់ទំព័រ៖