ព្រះត្រៃបិដក ភាគ ៣៤
[២២១] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃរូបតណ្ហា ។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មតណ្ហា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។
[២២២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃបឋវីធាតុ។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ នៃអបោធាតុ។បេ។ នៃតេជោធាតុ។ នៃវាយោធាតុ។ នៃអាកាសធាតុ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃវិញ្ញាណធាតុ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។
ID: 636850038529129754
ទៅកាន់ទំព័រ៖