ព្រះត្រៃបិដក ភាគ ៣៤
កិលេសសំយុត្ត
[២២៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគ (តម្រេកប្រកបដោយសេចក្តីពេញចិត្ត) ណា ក្នុងចក្ខុ នុ៎ះជាឧបក្កិលេស (នាំឲ្យសៅហ្មង) របស់ចិត្ត ឆន្ទរាគណា ក្នុងសោតៈ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងឃានៈ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងជិវ្ហា នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងកាយ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងមនោ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំក្នុងនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។
ID: 636850039337385983
ទៅកាន់ទំព័រ៖