ព្រះត្រៃបិដក ភាគ ៣៤
ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ទាំងជាប់ចំណង។ ពិចារណាឃើញនូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាខ្លួន។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់ដោយចំណង គឺវិញ្ញាណ ជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ មិនឃើញនូវឆ្នេរ មិនឃើញនូវត្រើយ រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ទាំងជាប់ចំណង។
[៣២] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអរិយសាវ័ក ជាអ្នកចេះដឹង បានឃើពួកព្រះអរិយៈ។បេ។ បានសិក្សាក្នុងធម៌របស់សប្បុរស មិនពិចារណាឃើញ នូវរូប ថាជាខ្លួនខ្លះ នូវខ្លួន ថាមានរូបខ្លះ នូវរូប ថាមានក្នុងខ្លួនខ្លះ នូវខ្លួន ថាមានក្នុងរូបខ្លះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក អ្នកចេះដឹង មិនជាប់ដោយចំណង គឺរូប មិនជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ ឃើញនូវឆ្នេរ ឃើញនូវត្រើយ តថាគតពោលថា អរិយសាវ័កនោះ ផុតស្រឡះចាកទុក្ខ។បេ។ មិនពិចារណាឃើញនូវសញ្ញា។ មិនពិចារណាឃើញ នូវសង្ខារទាំងឡាយ។ មិនពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួន។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា
ID: 636849964233200270
ទៅកាន់ទំព័រ៖