ព្រះត្រៃបិដក ភាគ ៣៤

 ​[​២៣៨​]​ ​ក្រុង​សាវត្ថី​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បានឃើញ​ហើយ​។​បេ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ឥន្ទ្រិយ​របស់​លោក​ជ្រះថ្លា​ ​សម្បុរ​មុខ​របស់​លោក​ ​ក៏​ស្អាត​ផូរផង់​ ​ថ្ងៃនេះ​ ​តើ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​គង់​សម្រាន្ត​នៅ​ ​ដោយ​ធម៌​ជា​គ្រឿង​នៅ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​ព្រោះ​នឿយណាយ​ ​ចាក​បីតិ​ផង​ ​ជា​អ្នក​ព្រងើយ​ផង​ ​មានសតិ​ ​និង​សេចក្តី​ដឹងខ្លួន​ផង​ ​សោយសុខ​ដោយ​នាមកាយ​ផង​ ​អរិយបុគ្គល​ទាំងឡាយ​ ​តែង​សរសើរ​នូវ​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​នោះ​ថា​ ​ជា​អ្នកមាន​ចិត្ត​ព្រងើយ​ ​ជា​អ្នកមាន​ស្មារតី​ ​មាន​ប្រក្រតី​នៅជា​សុខ​ ​ខ្ញុំ​ក៏បាន​ចូល​តតិយជ្ឈាន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កំពុង​ចូល​តតិយជ្ឈាន​ ​ឬថា​ ​អាត្មាអញ​ ​បាន​ចូល​តតិយជ្ឈាន​ហើយ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​បាន​ចេញ​អំពី​តតិយជ្ឈាន​ ​ដូច្នេះ​ឡើយ​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ពិត​ដូច្នោះ​មែនហើយ​ ​ដ្បិត​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​គាស់រំលើង​ ​នូវ​អនុស័យ​ ​គឺ​សេចក្តី​ប្រកាន់​ថា​អញ​ ​ថា​របស់​អញ​ ​អស់​កាលយូរ​មក​ហើយ​ ​ហេតុ​នោះ​ ​បាន​ជា​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កំពុង​ចូល​តតិយជ្ឈាន​ ​ឬថា​ ​អាត្មាអញ​ ​បាន​ចូល​តតិយជ្ឈាន​ហើយ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​បាន​ចេញ​អំពី​តតិយជ្ឈាន​ ​ដូច្នេះ​ឡើយ​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636850041470617997
ទៅកាន់ទំព័រ៖