ព្រះត្រៃបិដក ភាគ ៣៤

 ​[​២៤០​]​ ​ក្រុង​សាវត្ថី​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បានឃើញ​ហើយ​។​បេ​។​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​កន្លង​បង់​ ​នូវ​រូបសញ្ញា​ ​រំលត់​នូវ​បដិឃ​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ពិចារណា​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​បេ​។​ចេញ​ហើយ​ ​ដូច្នេះ​ឡើយ​។​
 [​២៤១​]​ ​ក្រុង​សាវត្ថី​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បានឃើញ​ហើយ​។​បេ​។​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​កន្លង​បង់​ ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ពិចារណា​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​បេ​។​ ​ចេញ​ហើយ​ ​ដូច្នេះ​ឡើយ​។​
 [​២៤២​]​ ​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​។​បេ​។​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​កន្លង​បង់​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ពិចារណា​ថា​ ​អ្វី​បន្តិចបន្តួច​មិន​មាន​ ​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​បេ​។​ ​ចេញ​ហើយ​ ​ដូច្នេះ​ឡើយ​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636850041921753801
ទៅកាន់ទំព័រ៖