ព្រះត្រៃបិដក ភាគ ៣៤
[២៤៣] ក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ។បេ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់ នូវអាកិញ្ចញ្ញាយតនជ្ឈាន បានចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅ។បេ។ ចេញហើយ ដូច្នេះឡើយ។
[២៤៤] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាតហើយ បានត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយសំដៅទៅកាន់អន្ធវ័ន ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ លុះចូលស៊ប់ ក្នុងអន្ធវ័នហើយ ក៏គង់សម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើមួយ។ គ្រានោះ ព្រះសារីបុត្តមានអាយុ បានចេញអំពីទីពួនសម្ងំ ក្នុងវេលាសាយណ្ហសម័យ បានចូលទៅកាន់វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី។ ព្រះអានន្ទមានអាយុ បានឃើញព្រះសារីបុត្តមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា
ID: 636850042153727069
ទៅកាន់ទំព័រ៖