ព្រះត្រៃបិដក ភាគ ៣៤
[២៤៥] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត លុះចូលទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុងក្រុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យ ក្បែរជើងជញ្ជាំងមួយ ឆាន់ចង្ហាន់បិណ្ឌបាតនោះ។ គ្រានោះ បរិព្វាជិកា ឈ្មោះ សូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី។ នែប្អូនស្រី អាត្មាមិនមែនឱនមុខឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ
ID: 636850042533008763
ទៅកាន់ទំព័រ៖