ព្រះត្រៃបិដក ភាគ ៣៤

​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​មិន​ជាប់​ដោយ​ចំណង​ ​គឺ​វិញ្ញាណ​ ​មិន​ជាប់​ដោយ​ចំណង​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​ឃើញ​នូវ​ឆ្នេរ​ ​ឃើញ​នូវ​ត្រើយ​ ​តថាគត​ពោល​ថា​ ​អរិយសាវ័ក​នោះ​ ​ផុត​ស្រឡះ​ចាក​ទុក្ខ​។​
 [​៣៣​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​ឃើញ​តាមពិត​ ​នូវ​រូប​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​នូវ​វិញ្ញាណ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​ឃើញ​តាមពិត​ ​នូវ​វិញ្ញាណ​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​បេ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636849964437501955
ទៅកាន់ទំព័រ៖