ព្រះត្រៃបិដក ភាគ ៣៤
ទើបឆាន់។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រក ចូលទៅកាន់ច្រក ចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ ប្រាប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារ ប្រកបដោយធម៌ សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូរប្រគេនដុំបាយ ដល់ពួកសមណសក្យបុត្រផងចុះ។
ចប់ សារីបុត្តសំយុត្ត ។
ឧទ្ទាននៃសារីបុត្តសំយុត្តនោះគឺ
និយាយអំពី បឋមជ្ឈានប្រកបដោយវិវេក១ ទុតិយជ្ឈានមិនមានវិត្តកៈ១ តតិយជ្ឈានប្រាសចាកបីតិ១ ចតុត្ថជ្ឈានប្រកបដោយឧបេក្ខា១ អាកាសានញ្ចាយតនជ្ឈាន១ វិញ្ញាណញ្ចាយតនជ្ឈាន១ អាកិញ្ចញ្ញាយតនជ្ឈាន១ នេវសញ្ញានាសញ្ញាយតនជ្ឈាន១ សញ្ញាវេទយិតនិរោធ ជាគម្រប់ប្រាំបួន១ គម្រប់១០ នឹងរឿងសូចិមុខីបរិព្វាជិកា។
ID: 636850043195576659
ទៅកាន់ទំព័រ៖