ព្រះត្រៃបិដក ភាគ ៣៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​នាគ​ទាំងនេះ​ ​ពួក​នាគ​ជា​ឧបបាតិកៈ​កំណើត​ ​ប្រសើរ​ជាង​ពួក​នាគ​ជា​អណ្ឌជៈកំណើត​ផង​ ​ជាង​ពួក​នាគ​ជា​ជលាពុជៈ​កំណើត​ផង​ ​ជាង​ពួក​នាគ​ជា​សំសេទជៈ​កំណើត​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំណើត​របស់​នាគ​ ​មាន៤យ៉ាងនេះ​ឯង​។​
 [​២៤៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​មាន​ភិក្ខុ​មួយ​រូប​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ប្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ពួក​នាគ​ខ្លះ​ ​ជា​អណ្ឌជៈកំណើត​ ​ក្នុង​លោក​នេះ​ ​រក្សា​ឧបោសថ​ផង​ ​មាន​កាយ​ដ៏​ស្និទ្ធ​ ​(​ព្រោះ​មិន​អើពើ​នឹង​សេចក្តី​អន្តរាយ​ ​អំពី​អាលម្ពាយ​ន៍​)​ ​ផង​។​ ​ម្នាល​ភិក្ខុ​ ​ពួក​នាគ​ ​ជា​អណ្ឌជៈ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលពីដើម​ ​ពួក​យើង​ធ្វើអំពើ​ទាំងពីរ​ ​គឺ​កុសល​ ​និង​អកុសល​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ ​គឺ​កុសល​ ​និង​អកុសល​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ ​គឺ​កុសល​ ​និង​អកុសល​ដោយចិត្ត​ ​ពួក​យើង​ទាំងនោះ​ ​(​ព្រោះតែ​)​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636850043689974937
ទៅកាន់ទំព័រ៖