ព្រះត្រៃបិដក ភាគ ៣៤
បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាជលាពុជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។
[២៥០] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាសំសេទជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។ (សេចក្តីទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាសំសេទជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។
ID: 636850044138150572
ទៅកាន់ទំព័រ៖