ព្រះត្រៃបិដក ភាគ ៣៤

 ​[​២៥១​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​នាគ​ខ្លះ​ ​ជា​ឧបបាតិកៈ​កំណើត​ ​ក្នុង​លោក​នេះ​ ​រក្សា​ឧបោសថ​ផង​ ​មាន​កាយ​ដ៏​ស្និទ្ធ​ ​(​ព្រោះ​មិន​អើពើ​ ​នឹង​សេចក្តី​អន្តរាយ​ ​អំពី​អាលម្ពាយ​ន៍​)​ ​ផង​។​ ​ម្នាល​ភិក្ខុ​ ​ពួក​នាគ​ខ្លះ​ ​ជា​ឧបបាតិកៈ​កំណើត​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលពីដើម​ ​ពួក​យើង​ធ្វើអំពើ​ទាំងពីរ​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ដោយចិត្ត​ ​ព្រោះ​ពួក​យើង​ទាំងនោះ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ដោយចិត្ត​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​ស្លាប់​ទៅ​ ​ក៏បាន​ទៅ​កើតជា​មួយ​នឹង​ពួក​នាគ​ ​ជា​ឧបបាតិកៈ​កំណើត​ ​បើ​ក្នុង​កាល​ឥឡូវនេះ​ ​ពួក​យើង​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​លុះ​ពួក​យើង​ ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​នឹង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​ដោយហេតុ​យ៉ាងនេះ​ពុំខាន​ ​បើ​ដូច្នោះ​មានតែ​ ​ពួក​យើង​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636850044324141210
ទៅកាន់ទំព័រ៖