ព្រះត្រៃបិដក ភាគ ៣៤
ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងកាលឥឡូវនេះកុំខាន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាឧបបាតិកៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។
[២៥២] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅខាងមុខ ទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគជាអណ្ឌជៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ បុគ្គលនោះ ដល់រំលាងខន្ធ បន្ទាប់អំពីសចក្តីស្លាប់ទៅ ក៏បានទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើតមែន។ ម្នាលភិក្ខុ នេះជាហេតុ
ID: 636850044542213683
ទៅកាន់ទំព័រ៖