ព្រះត្រៃបិដក ភាគ ៣៤

 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អន្តៈ​ ​គឺ​ហេតុ​ឲ្យ​កើតឡើង​ ​នៃ​សក្កា​យ​ ​តើ​ដូចម្តេច​។​ ​តណ្ហា​ណា​ ​ដែល​តាក់តែង​ ​នូវ​ភព​ថ្មី​ ​ប្រកបដោយ​សេចក្តី​រីករាយ​ ​និង​សេចក្តី​ត្រេកអរ​ ​មាន​សេចក្តី​រីករាយ​ ​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ​។​ ​តណ្ហា​ ​តើ​ដូចម្តេច​។​ ​គឺ​ ​កាមតណ្ហា១​ ​ភវតណ្ហា១​ ​វិភវ​តណ្ហា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អន្តៈ​ ​គឺ​ហេតុ​ឲ្យ​កើតឡើង​ ​នៃ​សក្កា​យ​។​ ​
 [​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អន្តៈ​ ​គឺ​សេចក្តី​រលត់​នៃ​សក្កា​យ​ ​តើ​ដូចម្តេច​។​ ​សេចក្តី​វិនាស​ ​និង​សេចក្តី​រលត់​មិន​មាន​សល់​ ​នៃ​តណ្ហា​នោះ​ ​កិរិយា​លះបង់​ ​ក​រិយា​រលាស់ចោល​ ​នូវ​តណ្ហា​នោះ​ ​កិរិយា​រួចចាក​តណ្ហា​នោះ​ ​សេចក្តី​មិន​អាល័យ​ ​ក្នុង​តណ្ហា​នោះ​ ​ឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អន្តៈ​ ​គឺ​សេចក្តី​រលត់​នៃ​សក្កា​យ​។​
 [​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អន្តៈ​ ​គឺ​បដិបទា​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​ ​នៃ​សក្កា​យ​ ​តើ​ដូចម្តេច​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​យល់​ត្រូវ១​ ​សេចក្តី​ត្រិះរិះ​ត្រូវ១​ ​ការ​និយាយ​ត្រូវ១​ ​ការងារ​ត្រូវ១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ១​ ​ការ​ព្យាយាម​ត្រូវ១​ ​សេចក្តី​រឭក​ត្រូវ១​ ​ការ​តម្កល់ចិត្ត​ត្រូវ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អន្តៈ​ ​គឺ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​ ​នៃ​សក្កា​យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​អន្តៈ​ ​(​ចំណែក​)​ ​ទាំង៤យ៉ាង​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636849958156502703
ទៅកាន់ទំព័រ៖