ព្រះត្រៃបិដក ភាគ ៣៤
[២៥៧] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាជលាពុជៈកំណើត។បេ។ នឹងពួកនាគ ជាសំសេទជៈកំណើត។ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគ ជាឧបបាតិកៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្រាប់សំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយ
ID: 636850045361300532
ទៅកាន់ទំព័រ៖