ព្រះត្រៃបិដក ភាគ ៣៤
សុបណ្ណសំយុត្ត
[២៥៨] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌនេះ មាន៤។ ចុះកំណើតគ្រុឌ ទាំង៤ គឺអ្វីខ្លះ។ គឺពួកគ្រុឌ ជាអណ្ឌជៈកំណើរ១ ពួកគ្រុឌ ជាជលាពុជៈកំណើត១ ពួកគ្រុឌ ជាសំសេទជៈកំណើត១ ពួកគ្រុឌ ជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌ មាន៤ នេះឯង។
[២៥៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌនេះ មាន៤។ ចុះកំណើតគ្រុឌ ទាំង៤ គឺអ្វីខ្លះ។ ពួកគ្រុឌជាអណ្ឌជៈកំណើរ១ ពួកគ្រុឌជាជលាពុជៈកំណើត១ ពួកគ្រុឌ ជាសំសេទជៈកំណើត១ ពួកគ្រុឌ ជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ គ្រុឌជាអណ្ឌជៈកំណើត ឆាបបានតែពួកនាគជាអណ្ឌជៈកំណើត ឆាបពួកនាគជាជលាពុជៈកំណើតមិនបាន ឆាបពួកនាគជាសំសេទជៈកំណើតមិនបាន ឆាបពួកនាគជាឧបបាតិកៈកំណើតមិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ ពួកគ្រុឌជាជលាពុជៈកំណើត ឆាបនាគជាអណ្ឌជៈកំណើត និងនាគជាជលាពុជៈកំណើតបាន ឆាបពួកនាគជាសំសេទជៈកំណើតមិនបាន ឆាបពួកនាគជាឧបបាតិកៈកំណើតមិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ
ID: 636850045902621493
ទៅកាន់ទំព័រ៖