ព្រះត្រៃបិដក ភាគ ៣៤
ពួកគ្រុឌជាសំសេទជៈកំណើត ឆាបនាគជាអណ្ឌជៈកំណើត ឆាបនាគជាជលាពុជៈកំណើត និងនាគជាសំសេទជៈកំណើតបាន ឆាបពួកនាគជាឧបបាតិកៈកំណើតមិនបានទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ ពួកគ្រុឌជាឧបបាតិកៈកំណើត ឆាបពួកនាគជាអណ្ឌជៈកំណើតក៏បាន ឆាបពួកនាគជាជលាពុជៈកំណើតក៏បាន ឆាបពួកនាគជាសំសេទជៈកំណើតក៏បាន ឆាបពួកនាគជាឧបបាតិកៈកំណើតក៏បាន។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌ មាន៤នេះឯង។
[២៦០] ក្រុងសាវត្ថី។ មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈកំណើតបាន។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាអណ្ឌជៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ
ID: 636850046117683794
ទៅកាន់ទំព័រ៖