ព្រះត្រៃបិដក ភាគ ៣៤
ស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈបានមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈ។
[២៦១] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាជលាពុជៈ។បេ។ ពួកគ្រុឌជាសំសេទជៈ។ ទៅកើតជាមួយនឹងពួកគ្រុឌជាឧបបាតិកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាឧបបាតិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។
ID: 636850046336466308
ទៅកាន់ទំព័រ៖