ព្រះត្រៃបិដក ភាគ ៣៤
បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌជាឧបបាតិកៈ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈ។
[២៦២] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាអណ្ឌជៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ
ID: 636850046550118528
ទៅកាន់ទំព័រ៖