ព្រះត្រៃបិដក ភាគ ៣៤

​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​នឹង​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​គ្រុឌ​ ​ជា​ឧបបាតិកៈ​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យបាយ​ ​ឲ្យទឹក​ ​ឲ្យ​សំពត់​ ​ឲ្យ​យាន​ជំនះ​ ​ឲ្យ​ផ្កាកម្រង​ ​ឲ្យ​គ្រឿងក្រអូប​ ​ឲ្យ​គ្រឿង​លាប​ ​ឲ្យ​ទីដេក​ ​ឲ្យ​ទីសំណាក់​អាស្រ័យ​ ​ឲ្យ​គ្រឿង​ប្រទីប​។​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​គ្រុឌ​ ​ជា​ឧបបាតិកៈ​មែន​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​គ្រុឌ​ ​ជា​ឧបបាតិកៈ​។​ ​(​សូត្រ​មាន៤៦​ ​ដោយ​ការ​រួបរួម​យ៉ាងនេះ​)​។​

​ចប់​ ​សុបណ្ណ​សំយុត្ត​ ​។​
​ឧទ្ទាន​ក្នុង​សុបណ្ណ​សំយុត្ត​នោះ​គឺ​


​និយាយ​អំពី​កំណើត​គ្រុឌ​សុទ្ធ១​ ​គ្រុឌ​ឆាប​នាគ​បាន១​ ​បុគ្គល​ធ្វើអំពើ​ទាំងពីរ​ ​មាន៤លើក​ ​ឧបការ​ទាន​ ​មាន៤លើក​ ​ដែល​ទ្រង់​ប្រកាស​ហើយដោយ​រឿង​គ្រុឌ​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636850046997894140
ទៅកាន់ទំព័រ៖