ព្រះត្រៃបិដក ភាគ ៣៤

 ​[​៣៥​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សម្តែង​នូវ​ពួក​ធម៌​ ​ជា​បច្ច័យ​របស់​សញ្ញោជនៈ​ផង​ ​នូវ​តួ​សញ្ញោជនៈ​ផង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ ​ជា​បច្ច័យ​របស់​សញ្ញោជនៈ​ ​ដូចម្តេច​ ​តួ​សញ្ញោជនៈ​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​ជា​ធម៌​ដែល​ជា​បច្ច័យ​ ​របស់​សញ្ញោជនៈ​ ​សេចក្តី​ត្រេកត្រអាល​ណា​ ​ក្នុង​រូប​នោះ​ ​សេចក្តី​ត្រេកត្រអាល​នោះ​ ​ក្នុង​រូប​នោះ​ ​ឈ្មោះថា​ ​តួ​សញ្ញោជនៈ​។​ ​វេទនា​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ជា​ធម៌​ដែល​ជា​បច្ច័យ​ ​របស់​សញ្ញោជនៈ​ ​សេចក្តី​ត្រេកត្រអាល​ណា​ ​ក្នុង​វិញ្ញាណ​នោះ​ ​សេចក្តី​ត្រេកត្រអាល​នោះ​ ​ក្នុង​វិញ្ញាណ​នោះ​ ​ឈ្មោះថា​ ​តួ​សញ្ញោជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ពួក​ធម៌​ជា​បច្ច័យ​របស់​សញ្ញោជនៈ​ ​នេះ​ ​ជា​ ​តួ​សញ្ញោជនៈ​ ​។​
 [​៣៦​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សម្តែង​នូវ​ពួក​ធម៌​ ​ជា​បច្ច័យ​របស់​ឧបាទាន​ផង​ ​នូវ​តួ​ឧបាទាន​ផង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ ​ជា​បច្ច័យ​របស់​ឧបាទាន​ ​ដូចម្តេច​ ​តួ​ឧបាទាន​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​ជា​ធម៌​ដែល​ជា​បច្ច័យ​របស់​ឧបាទាន​ ​សេចក្តី​ត្រេកត្រអាល​ណា​ ​ក្នុង​រូប​នោះ​ ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636849964836094753
ទៅកាន់ទំព័រ៖