ព្រះត្រៃបិដក ភាគ ៣៤

គន្ធព្វ​កាយ​សំយុត្ត​


 [​២៦៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ទេវតា​ទាំងឡាយ​ ​ដែល​ជាពួក​គន្ធព្វ​(​១​)​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​រឿង​នោះ​ចុះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទេវតា​ទាំងឡាយ​ ​ជាពួក​គន្ធព្វ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​ឫស​ក្រអូប​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​អាស្រ័យ​នៅ​លើ​ឈើ​មាន​ខ្លឹម​ក្រអូប​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​អាស្រ័យ​នៅ​លើ​ឈើ​ ​មានសាច់​ស្រាយ​ក្រអូប​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​សំបក​ក្រអូប​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​ក្រមរ​ក្រអូប​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​ស្លឹក​ក្រអូប​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​ផ្កា​ក្រអូប​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​ផ្លែ​ក្រអូប​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ ​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​រស​ក្រអូប​ក៏​មាន​ ​
​(​១​)​ ​ទេវតា​ ​ដែល​ជា​អ្នកប្រើ​ប្រាស់​ ​នូវ​វត្ថុ​មាន​ក្លិនក្រអូប​។​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636850047365175147
ទៅកាន់ទំព័រ៖