ព្រះត្រៃបិដក ភាគ ៣៤
ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់
(១) ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទេវតាទាំងឡាយ ជាពួកគន្ធព្វ។
[២៦៥] ក្រុងសាវត្ថី។ គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ជាពួកគន្ធព្វ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតាជាពួកគន្ធព្វ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎
(១) ឈើដែលមានឫស ខ្លឹម ស្រាយ ជាដើម ក្រអូបទាំងអស់។
ID: 636850047628020181
ទៅកាន់ទំព័រ៖