ព្រះត្រៃបិដក ភាគ ៣៤

​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​អាត្មាអញ​ ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​នឹង​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ឫស​ក្រអូប​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​ឫស​ឈើ​មាន​ក្លិនក្រអូប​។​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​ឫស​ក្រអូប​មែន​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ឫស​ក្រអូប​។​
 [​២៦៧​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាង​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636850048172501323
ទៅកាន់ទំព័រ៖