ព្រះត្រៃបិដក ភាគ ៣៤

​កាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ខ្លឹម​ក្រអូប​។​បេ​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ស្រាយ​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​សំបក​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​ក្រមរ​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ស្លឹក​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ផ្កា​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ផ្លែ​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​រស​ក្រអូប​។​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​ក្លិនក្រអូប​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​បុគ្គល​នោះ​ ​បានឮ​ថា​ ​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​ ​មាន​ខ្លឹម​ក្រអូប​ ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​មាន​សេចក្តី​សុខ​ច្រើន​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូច​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636850048416655288
ទៅកាន់ទំព័រ៖