ព្រះត្រៃបិដក ភាគ ៣៤

​ម្តេច​ហ្ន៎​ ​ដល់​អាត្មាអញ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ខ្លឹម​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ស្រាយ​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​សំបក​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ក្រមរ​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ស្លឹក​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ផ្កា​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ផ្លែ​ក្រអូប​។​ ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​រស​ក្រអូប​។​ ​នឹង​បាន​ទៅ​កើត​ ​ជាមួយនឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ក្លិនក្រអូប​ទាំងអស់​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​ខ្លឹមឈើ​ ​មាន​ក្លិនក្រអូប​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​ស្រាយ​ឈើ​មាន​ក្លិនក្រអូប​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​សំបក​ឈើ​មាន​ក្លិនក្រអូប​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​ក្រមរ​ឈើ​មាន​ក្លិនក្រអូប​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​ស្លឹកឈើ​មាន​ក្លិនក្រអូប​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​ផ្កាឈើ​ ​មាន​ក្លិនក្រអូប​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​ផ្លែឈើ​មាន​ក្លិនក្រអូប​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​រស​ឈើ​មាន​ក្លិនក្រអូប​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យ​ ​ឈើ​មាន​ក្លិនក្រអូប​ទាំងអស់​។​ ​លុះ​បុគ្គល​នោះ​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636850048603775991
ទៅកាន់ទំព័រ៖