ព្រះត្រៃបិដក ភាគ ៣៤
បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់។
[២៦៨] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យនៅលើឈើ មានឫសក្រអូប មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញបែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើត ជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានឫសក្រអូប។ ទើបបុគ្គលនោះ ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប
ID: 636850048911693603
ទៅកាន់ទំព័រ៖