ព្រះត្រៃបិដក ភាគ ៣៤
នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានផ្កាក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានផ្លែក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានរសក្រអូប។ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញបែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់មែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ
ID: 636850049300385834
ទៅកាន់ទំព័រ៖