ព្រះត្រៃបិដក ភាគ ៣៤

​សេចក្តី​ត្រេកត្រអាល​នោះ​ ​ក្នុង​រូប​នោះ​ ​ឈ្មោះថា​ ​តួ​ឧបាទាន​។​ ​វេទនា​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ជា​ធម៌​ដែល​ជា​បច្ច័យ​របស់​ឧបាទាន​ ​សេចក្តី​ត្រេកត្រអាល​ណា​ ​ក្នុង​វិញ្ញាណ​នោះ​ ​សេចក្តី​ត្រេកត្រអាល​នោះ​ ​ក្នុង​វិញ្ញាណ​នោះ​ ​ឈ្មោះថា​ ​តួ​ឧបាទាន​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ពួក​ធម៌​ជា​បច្ច័យ​ ​របស់​ឧបាទាន​ ​នេះ​ជា​តួ​ឧបាទាន​។​
 [​៣៧​]​ ​សម័យមួយ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និង​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​នៅក្នុង​ឥសិបតន​មិគទាយវ័ន​ ​ទៀប​ក្រុង​ពារាណសី​។​ ​គ្រានោះ​ ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​មាន​អាយុ​។​បេ​។​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ភិក្ខុ​អ្នកមានសីល​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ភិក្ខុ​អ្នកមានសីល​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​ថា​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ជា​បូស​ ​ជា​សរ​ ​ជា​ជម្ងឺ​ ​ជា​អាពាធ​ ​ជា​របស់​ដទៃ​ ​ជា​របស់​វិនាស​ ​ជា​របស់​សូន្យ​ ​ជា​របស់​មិនមែន​ខ្លួន​។​ ​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​ដូចម្តេច​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636849965049266946
ទៅកាន់ទំព័រ៖