ព្រះត្រៃបិដក ភាគ ៣៤
វលាហកសំយុត្ត
[២៧០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវទេវតាទាំងឡាយ ដែលជាពួកវលាហកៈ
(១) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់រឿងនោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាទាំងឡាយ ដែលជាពួកវលាហកៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ដែលជាសីតវលាហកៈ (អ្នកបណ្តាល នូវធាតុត្រជាក់) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ជាឧណ្ហវលាហកៈ (អ្នកបណ្តាល នូវធាតុក្តៅ) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាអព្ភវលាហកៈ (អ្នកបណ្តាលនូវអ័ព្ទ) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាពួកវាតវលាហកៈ (អ្នកបណ្តាលនូវខ្យល់) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាពួកវស្សាវលាហកៈ (អ្នកបណ្តាលនូវភ្លៀង) ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទេវតាទាំងឡាយ ជាពួកវលាហកៈ។
(១) ជាអ្នកបណ្តាលនូវការត្រជាក់ ជាដើម។
ID: 636850049898200028
ទៅកាន់ទំព័រ៖