ព្រះត្រៃបិដក ភាគ ៣៤
ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកទេវតាទាំងឡាយ ជាពួកវលាហកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោក បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាពួកវលាហកៈ។
[២៧២] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយ ជាសីតវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង
ID: 636850050292112558
ទៅកាន់ទំព័រ៖