ព្រះត្រៃបិដក ភាគ ៣៤
ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈ។
[២៧៣] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាឧណ្ហវលាហកៈ។
[២៧៤] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាអព្ភវលាហកៈ។
[២៧៥] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវាតវលាហកៈ។
ID: 636850050579388989
ទៅកាន់ទំព័រ៖