ព្រះត្រៃបិដក ភាគ ៣៤

 ​[​២៧៦​]​ ​ទៅ​កើតជា​មួយ​នឹង​ទេវតា​ទាំងឡាយ​ ​ជា​វស្ស​វលាហកៈ​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​បុគ្គល​នោះ​ ​បានឮ​ថា​ ​ទេវតា​ទាំងឡាយ​ ​ជា​វស្ស​វលាហកៈ​ ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​មាន​សេចក្តី​សុខ​ច្រើន​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​អាត្មាអញ​ ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​នឹង​បាន​ទៅ​កើតជា​មួយ​នឹង​ទេវតា​ទាំងឡាយ​ ​ជា​វស្ស​វលាហកៈ​។​ ​បុគ្គល​នោះ​ ​ក៏​ឲ្យបាយ​ ​ឲ្យទឹក​ ​ឲ្យ​សំពត់​ ​ឲ្យ​យានជំនិះ​ ​ឲ្យ​ផ្កាកម្រង​ ​ឲ្យ​គ្រឿងក្រអូប​ ​ឲ្យ​គ្រឿង​លាប​ ​ឲ្យ​ទីដេក​ ​ឲ្យ​ទីសំណាក់​អាស្រ័យ​ ​ឲ្យ​គ្រឿង​ប្រទីប​។​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​ពួក​ទេវតា​ទាំងឡាយ​ ​ជា​វស្ស​វលាហកៈ​មែន​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ទេវតា​ទាំងឡាយ​ ​ជា​វស្ស​វលាហកៈ​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636850050757079153
ទៅកាន់ទំព័រ៖