ព្រះត្រៃបិដក ភាគ ៣៤

​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូ​បា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ភិក្ខុ​អ្នកមានសីល​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ជា​បូស​ ​ជា​សរ​ ​ជា​ជម្ងឺ​ ​ជា​អាពាធ​ ​ជា​របស់​ដទៃ​ ​ជា​របស់​វិនាស​ ​ជា​របស់​សូន្យ​ ​ជា​របស់​មិនមែន​ខ្លួន​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ប្រាកដ​ ​គឺ​ត្រង់​ដែល​ភិក្ខុ​មាន​សីល​ ​កាល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​បាន​។​
 [​៣៨​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ភិក្ខុ​ជា​សោតាបន្ន​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ទោះបី​ភិក្ខុ​ជា​សោតាបន្ន​ ​ក៏​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ប្រាកដ​ ​គឺ​ត្រង់​ដែល​ភិក្ខុ​ជា​សោតាបន្ន​ ​កាល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សកទាគាមិផល​បាន​។​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636849965243818074
ទៅកាន់ទំព័រ៖