ព្រះត្រៃបិដក ភាគ ៣៤

 ​[​៣០៧​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះ​ការ​មិនបាន​ចូល​ទៅ​កំណត់​ ​ក្នុង​រូប​។​បេ​។​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះ​ការ​មិនបាន​ចូល​ទៅ​កំណត់​ ​ក្នុង​វិញ្ញាណ​។​បេ​។​
 [​៣០៨​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ដ៏​ទីសម​គួរ​។​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​បណ្តាល​ឲ្យ​ទិដ្ឋិ​ច្រើនប្រការ​នេះ​ ​កើតឡើង​ក្នុង​លោក​ ​ថា​លោក​ទៀង​ក៏​មាន​ ​ថា​លោក​មិន​ទៀង​ក៏​មាន​ ​។​បេ​។​ ​ថា​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មាន​។​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះ​ការ​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ក្នុង​រូប​ ​ការ​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ក្នុង​ហេតុ​ដែល​នាំឲ្យកើត​រូប​ ​ការ​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ក្នុង​ទី​រំលត់​រូប​ ​ការ​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់​រូប​ ​។​បេ​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636850054197125912
ទៅកាន់ទំព័រ៖