ព្រះត្រៃបិដក ភាគ ៣៤
។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន ថាលោកមានទីបំផុតក៏មាន ថាលោកមិនមានទីបំផុតក៏មាន ថាជីវិតនោះ គឺសរីរៈនោះក៏មាន ថាជីវិតដទៃ សរីរៈដទៃក៏មាន ថាសត្វស្លាប់ទៅកើតទៀតក៏មាន ថាសត្វស្លាប់ទៅមិនកើតទៀតក៏មាន ថាសត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន ថាសត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន លោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ (សូត្រ៥៥ មានដោយការរួបរួមចូលគ្នាតែមួយ)។
ចប់ វច្ឆគោត្តសំយុត្ត ។
ID: 636850054713785463
ទៅកាន់ទំព័រ៖