ព្រះត្រៃបិដក ភាគ ៣៤

 ​[​៣៩​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ភិក្ខុ​ជាស​ក​ទា​គាមី​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ទោះបី​ភិក្ខុ​ជាស​ក​ទា​គាមី​ ​ក៏​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ប្រាកដ​ ​គឺ​ត្រង់​ដែល​ភិក្ខុ​ជាស​ក​ទា​គាមី​ ​កាល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​បាន​។​
 [​៤០​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ភិក្ខុ​ជា​អនាគាមី​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ទោះបី​ភិក្ខុ​ជា​អនាគាមី​ ​ក៏​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ប្រាកដ​ ​គឺ​ត្រង់​ដែល​ភិក្ខុ​ជា​អនាគាមី​ ​កាល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​បាន​។​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636849965469040956
ទៅកាន់ទំព័រ៖