ព្រះត្រៃបិដក ភាគ ៣៤
សមាធិសំយុត្ត
[៣១៣] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចូលសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចូលសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង
ID: 636850055259946702
ទៅកាន់ទំព័រ៖