ព្រះត្រៃបិដក ភាគ ៣៤
ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ កើតអំពីគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លា ប្រាកដជាប្រសើរជាង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃក្នុងការចូលសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង មានឧបមេយ្យ យ៉ាងនោះឯង។
[៣១៤] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គល ទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅផង។
ID: 636850055505990775
ទៅកាន់ទំព័រ៖