ព្រះត្រៃបិដក ភាគ ៣៤
ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់កើតអំពីគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ។បេ។ ថ្លៃថ្លាផង។
[៣១៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការធ្វើចិត្ត ឲ្យរីករាយស្រួលក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិផង។
ID: 636850056077883485
ទៅកាន់ទំព័រ៖