ព្រះត្រៃបិដក ភាគ ៣៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​មាន​ឈាន​ណា​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​ផង​ ​ឈ្លាសវៃ​ ​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ស្រួល​ ​ក្នុង​សមាធិ​ផង​។​ ​បណ្តា​បុគ្គល​អ្នកមាន​ឈាន​ ​ទាំង៤ពួក​នេះ​ ​បុគ្គល​នេះ​ ​ខ្ពង់ខ្ពស់​ផង​ ​ប្រសើរ​ផង​ ​ជា​ប្រធាន​ផង​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទឹកដោះស្រស់​ ​កើតអំពី​គោ​ ​ទឹកដោះជូរ​ ​កើតអំពី​ទឹកដោះស្រស់​ ​ទឹកដោះខាប់​ ​កើតអំពី​ទឹកដោះជូរ​ ​ទឹកដោះ​រាវ​កើតអំពី​ទឹកដោះខាប់​ ​ទឹកដោះថ្លា​កើតអំពី​ទឹកដោះ​រាវ​។​បេ​។​ ​ថ្លៃថ្លា​ផង​។​
 [​៣១៧​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​នេះ​ ​មាន៤ពួក​។​ ​បុគ្គល​ទាំង៤ពួក​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​អារម្មណ៍​ ​ក្នុង​សមាធិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ ​អារម្មណ៍​ក្នុង​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636850056301656284
ទៅកាន់ទំព័រ៖