ព្រះត្រៃបិដក ភាគ ៣៤
            
        
        
            
            
                
                 [៤១] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាព្រះអរហន្ត គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាព្រះអរហន្ត ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ សេចក្តីសន្សំរបស់ភិក្ខុជាព្រះអរហន្ត ដែលធ្វើករណីកិច្ចតទៅទៀត ឥតមានទេ ប៉ុន្តែធម៌ទាំងនេះ ដែលព្រះអរហន្ត បានចម្រើន បានធ្វើរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង។
 [៤២] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះកោដ្ឋិតៈមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅ
            
            
         
        
            
                ID: 636849965674602713 
                
            
            
                ទៅកាន់ទំព័រ៖