ព្រះត្រៃបិដក ភាគ ៣៤
ឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនធ្វើឲ្យសប្បាយ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនេះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។បេ។ ថ្លៃថ្លាផង។
[៣២៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គល ទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការតំកល់សមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ
ID: 636850057810002557
ទៅកាន់ទំព័រ៖