ព្រះត្រៃបិដក ភាគ ៣៤
ទាំងមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃ ក្នុងការតំកល់សមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការតំកល់សមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់កើតអំពីគោ ។បេ។ ថ្លៃថ្លាផង។
[៣២៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ
ID: 636850058016714380
ទៅកាន់ទំព័រ៖