ព្រះត្រៃបិដក ភាគ ៣៤
បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងចូលសមាធិផង ឈ្លាសវៃក្នុងការចេញចាកសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានឈានណា។បេ។ ថ្លៃថ្លាផង។
[៣២៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ ។បេ។ ថ្លៃថ្លាផង។
ID: 636850058223076183
ទៅកាន់ទំព័រ៖