ព្រះត្រៃបិដក ភាគ ៣៤
[៣២៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការកសាងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកសាងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការកសាងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការកសាងសមាធិផង។ បណ្តាបុគ្គលទាំងនោះ ។បេ។ ថ្លៃថ្លាផង។
[៣២៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនធ្វើដោយគោរព ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើដោយគោរពក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមាន
ID: 636850058874203426
ទៅកាន់ទំព័រ៖