ព្រះត្រៃបិដក ភាគ ៣៤

​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ ​ទាំង​មិន​ធ្វើ​ដោយ​គោរព​ ​ក្នុង​សមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ផង​ ​ជា​អ្នកធ្វើ​ដោយ​គោរព​ ​ក្នុង​សមាធិ​ផង​។​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​។​បេ​។​ ​ថ្លៃថ្លា​ផង​។​
 ​[​៣៣០​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​នេះ​ ​មាន៤ពួក​។​ ​បុគ្គល​ទាំង៤ពួក​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ ​តែ​មិន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ក្នុង​សមាធិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកធ្វើ​ឲ្យ​រឿយ​ៗ​ ​ក្នុង​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ ​ទាំង​មិន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ក្នុង​សមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ផង​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ក្នុង​សមាធិ​ផង​។​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​។​បេ​។​ ​ថ្លៃថ្លា​ផង​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636850059088045657
ទៅកាន់ទំព័រ៖